Air Conditioning System in Automobile 

It's a cracked windshield repair nice work inspiration to our masters 

ចំហុយចង្កៀងឡានអោយភ្លឺស្អាត 

អ្នកជិះឡាន Prius ទាំងអស់កុំអូសរំលង មើលវិដេអូនេះ 

 

អ្នកជំនាញប្រាប់ពីវិធីកុំឲ្យឡានដែលទុកចោលងាប់អាគុយ

ភាគ​ច្រើន​​រថយន្ត​ដែល​បាន​ចត​ទុក​ចោល​រយៈ​ពេល​យូរ​​ប្រមាណ​ ១​សប្ដាហ៍​,​ ២​សប្ដាហ៍​ ឬ អាច​ដល់​មួយ​ខែ​ ច្រើន​តែ​កើត​មាន​បញ្ហា​ងាប់​អាគុយ​ដែល​​ធ្វើ​ឲ្យ​មិន​អាច​បញ្ឆេះ​ឡាន​បាន។ខាង​ក្រោម​ជា​ការ​ណែនាំ​ខ្លះ​ពី​អ្នក​ជំនាញ​ដើម្បី​បញ្ចៀស​បញ្ហា​នេះ៖

 

- វិធីសាស្ត្រល្អបំផុតដែលអាចបញ្ចៀសបញ្ហានេះបានគឺគួរប្រើប្រាស់រថយន្តឲ្យបានញឹកញាប់ ដោយប្រើប្រាស់យ៉ាងហោចមួយដងក្នុងរយៈពេល៣ឬ៤ថ្ងៃ និងបើកបរចម្ងាយយ៉ាងហោចណាស់១០គ.ម។ ចាំថារថយន្តត្រូវតែបើកទៅមុខមិនមែនបញ្ឆេះហើយនៅស្ងៀមមួយកន្លែងនោះទេ។

 

 

– ប្រសិន​បើ​មិន​ចង់​ធ្វើ​តាម​វិធីសាស្ត្រ​ខាង​លើ​អ្នក​គួរ​តែ​ដក​​ខ្សែ​​ភ្ជាប់​នឹង​ប៉ូល​ដក​នៃ​អាគុយ​ចេញ​ ដែល​ការ​ធ្វើ​ដូច​នេះ​អាច​បញ្ឈប់​ប្រព័ន្ធ​អេឡិចត្រូនិក​​ពី​ការ​ប្រើ​ប្រាស់​ថាមពល​អាគុយ​ដែល​ទុក​ចោល​បាន។ នេះ​បើ​តាម​សម្ដី​របស់​លោក​ Stephen Leroux សាស្ត្រចារ្យ​នៃ​សកលវិទ្យាល័យ​ Centennial College រដ្ឋ​ Toronto ប្រទេស​កាណាដា។

 

 

​- វិធីសាស្ត្រ​ចុង​ក្រោយ​គឺ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ឆ្លាត​វៃ​ ដោយ​​វា​ដំណើរ​ការ​ខុស​ពី​ឆ្នាំង​សាក​ធម្មតា។ ឆ្នាំង​សាក​ឆ្លាត​វៃ​បញ្ចូល​ថាមពល​ក្នុង​កម្រិត​មួយ​ដែល​អាគុយ​ឡាន​ត្រូវ​ការ​ប៉ុណ្ណោះ​ ហើយ​ពេល​ដែល​អាគុយ​សាក​ពេញ​វា​នឹង​ផ្ដាច់​ដំណើរ​ការ​សាក​ដោយ​ខ្លួន​ឯង។ សម្រាប់​ឡាន​ដែល​ទុក​ចោល​គួរ​តែ​សាក​​អាគុយ​​ដោយ​ប្រើ​ប្រាស់​ឆ្នាំង​សាក​នេះ​យ៉ាង​ហោច​​៣​ទៅ​៤​ម៉ោង​​រៀង​រាល់​ការ​សាក​ម្ដងៗ​ និង​មួយ​ខែ​សាក​ត្រឹម​​​ម្ដង​ទៅ​ពីរ​ដង​ប៉ុណ្ណោះ៕

 

 

ចុច​អាន៖ ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត​សំខាន់ៗ​អ្នក​​​​​ត្រូវ​ដឹង​ពេល​ទិញ​រថយន្ត​ថ្លៃៗ​មក​ប្រើ​



themecircle